អគ្គលេខាធិការអង្គការសហប្រជាជាតិ បារម្ភថា ពិភពលោកកំពុងដើរថយក្រោយលើគោលដៅអាកាសធាតុ

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាធិការលោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែង នាពេលបច្ចុប្បន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។

នៅថ្ងៃទី ១៥ មិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយបានសម្តែងការព្រួយបារម្ភថា ពិភពលោកកំពុងងាកចេញ និងដើរថយក្រោយ ក្នុងការសម្រេចបាននូវគោលដៅនៃការប្រែប្រួលអាកាសធាតុ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិក អគ្គលេខាធិការលោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។ ប្រមុខអង្គការសហប្រជាជាតិ លើកឡើងថា របៀបវារៈអាកាសធាតុ កំពុងត្រូវបានមើលស្រាល។ ប្រឈមមុខនឹងស្ថានការណ៍នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដល់ពេលដែលត្រូវភ្ញាក់ និងចាត់វិធានការដ៏ខ្លាំងក្លាដើម្បីកសាងទំនុកចិត្តឡើងវិញ ដោយផ្អែកលើយុត្តិធម៌អាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ច ឆ្ពោះទៅរកពណ៌បៃតង និងស្និទ្ធស្នាលជាមួយបរិស្ថាន។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើសន្ធិសញ្ញាសាមគ្គីភាពអាកាសធាតុ ហើយក៏បានកំណត់របៀបវារៈមួយ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សន្ធិសញ្ញា និងរបៀបវារៈ រួមមានការអំពាវនាវឱ្យរដ្ឋាភិបាល ឧស្សាហកម្មឥន្ធនៈហ្វូស៊ីល និងអ្នកពាក់ព័ន្ធផ្សេងទៀត យកចិត្តទុកដាក់លើការប្តេជ្ញាចិត្តរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ