អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើតួនាទីរបស់ការទូតក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ក្នុងបរិបទនៃជម្លោះ កិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែចាំបាច់ ហើយមានតម្លៃ ព្រមទាំងបានអះអាងថា ប្រការនេះអាចធ្វើទៅរួច។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើតួនាទីរបស់ការទូតក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (កណ្តាល)  ។ រូបថត៖ AFP/VNA

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពអ៊ុយក្រែននៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២៥ កុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់លើតួនាទីរបស់បណ្តាញការទូតក្នុងដំណើរការបង្កើតសន្តិភាពយ៉ាងយូរអង្វែងនៅអ៊ុយក្រែន។ ជាក់ស្ដែង អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ក្នុងបរិបទនៃជម្លោះ កិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែចាំបាច់ ហើយមានតម្លៃ ព្រមទាំងបានអះអាងថា ប្រការនេះអាចធ្វើទៅរួច។ ប្រមុខអង្គការសហប្រជាជាតិបានលើកឡើងថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បានជួយនាំយកផលិតផលគ្រាប់ធញ្ញជាតិជាង ២០ លានតោនត្រឡប់ទៅខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការនាំចេញគ្រាប់ធញ្ញជាតិដោយនាវាជាង ៧០០ ជើង ដែលជួយឱ្យតម្លៃស្បៀងអាហារបន្តធ្លាក់ចុះ។ លោក Antonio Guterres បានអំពាវនាវឱ្យភាគីទាំងអស់រក្សាការប្តេជ្ញាចិត្តក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ និងពង្រីករយៈពេលសុពលភាពម្ដងទៀតនៅក្នុងខែមីនាឆ្នាំនេះ។

ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅថ្ងៃដដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅដើមខែមេសា និងបានអំពាវនាវដល់ទីក្រុងប៉េកាំង ជំរុញឱ្យរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ សេចក្ដីប្រកាសនេះធ្វើឡើងដោយប្រធានាធិបតីបារាំង បន្ទាប់ពីចិនបានប្រកាសដំណោះស្រាយសន្តិភាព ១២ ចំណុច ដែលអំពាវនាវឱ្យស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ