អគ្គលេខាធិការអង្គការសហប្រជាជាតិ ​អំពាវនាវឱ្យមានបទឈប់បាញ់មួយ​នៅអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី៦ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យភាគីនានាក្នុងជម្លោះនៅអ៊ុយក្រែន បញ្ឈប់ការបាញ់ប្រហារគ្នា ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ជនស៊ីវិលអាចជម្លៀសចេញប្រកបដោយសុវត្ថិភាព និងសម្រាប់ជំនួយមនុស្សធម៌អាចទៅដល់ដៃរបស់ប្រជាជននៅទីនោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ ​អំពាវនាវឱ្យមានបទឈប់បាញ់មួយ​នៅអ៊ុយក្រែន - ảnh 1ប្រជាជនជម្លៀសចេញពីទីក្រុង Irpin អ៊ុយក្រែន ថ្ងៃទី៥ ខែមីនា។ (រូបថត៖ AFP/TTXVN)

នៅលើបណ្តាញសង្គម Twitter លោក Antonio Guterres បានបញ្ជាក់ថា ប្រការដែលមានសារៈសំខាន់បំផុត គឺបង្កើតបទឈប់បាញ់មួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលប្រកបដោយសុវត្ថិភាពចេញពីទីក្រុងចំនួនបី គឺ Mariupol, Kharkov និង Sumy ក៏ដូចជាទីកន្លែងផ្សេងទៀតដែលកំពុងជាប់គាំងនៅក្នុងជម្លោះ ទន្ទឹមនឹងនេះក៏ដើម្បីធានាថា ជំនួយមនុស្សធម៌អាចទៅដល់ដៃរបស់ប្រជាជនដែលនៅសេសសល់ផងដែរ៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ