អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ អាស៊ាន​គឺជាគំរូ​សកល​អំពី​លទ្ធិពហុភាគីនិយម

(VOVWORLD) -អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគំរូសកលមួយអំពីលទ្ធិពហុភាគីនិយមជាមួយប្រព័ន្ធផ្សព្វផ្សាយសន្ទនា គោរព និង ជឿទុកចិត្តរវាងបណ្ដាប្រទេសជាសមាជិក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ អាស៊ាន​គឺជាគំរូ​សកល​អំពី​លទ្ធិពហុភាគីនិយម - ảnh 1 អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vnanet.vn)

នាថ្ងៃទី ៣០ ខែកក្កដា ក្រុមបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអង្គការសហប្រជាជាតិបានរៀបចំពិធីរំលឹកខួបទិវាអាស៊ាន ដោយមានការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាតនីតិកាលទី ៧៤ រួមទាំងតំណាងនៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិយ៉ាងច្រើនកុះករ។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគំរូសកលមួយអំពីលទ្ធិពហុភាគីនិយមជាមួយប្រព័ន្ធផ្សព្វផ្សាយសន្ទនា គោរព និង ជឿទុកចិត្តរវាងបណ្ដាប្រទេសជាសមាជិក។ លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អាស៊ានលើគ្រប់វិស័យ សកម្មភាពរបស់អង្គការសហប្រជាជាតិ ក្នុងនោះមានការទប់ស្កាត់វិបត្តិនិងដោះស្រាយជម្លោះ។ ទន្ទឹមនឹងនេះលោកបានអបរអសាទរចំពោះការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរួមដៃគ្នាជួយឧបត្ថម្ភប្រទេសមីយ៉ាន់ម៉ា និងការចរចាស្ដីពីការចងក្រង ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC)។ លើសពីនេះទៅទៀត លោកក៏បានទន្ទឹងរង់ចាំការចូលរួមយ៉ាងសកម្មរបស់អាស៊ាននៅបណ្ដាព្រឹត្តិការណ៍ពហុភាគីសំខាន់ៗ ដូចជា៖ កិច្ចប្រជុំជាន់ខ្ពស់ស្ដីពីការធ្វើសកម្មភាពប្រឆាំងការប្រែប្រួលអាកាសធាតុ ធានារ៉ាប់រងសុខាភិបាលទូទៅ និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ