អគ្គលេខាធិការអង្គការសហប្រជាជាតិសំដែងការខកចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំ COP25

(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូ អគ្គលេខាធិការ អ.ប.ប លោក Antonio Guterres បាន   សម្តែងការខកចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី ២៥ នៃបណ្តាភាគីនានាចូលរួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 25) នៅទីក្រុងម៉ាឌ្រីត (ប្រទេសអេស្បាញ) ហើយចាត់ទុកថានេះគឺជាឱកាសខកខានមួយក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពឡើងកំដៅភពផែនដី។
អគ្គលេខាធិការអង្គការសហប្រជាជាតិសំដែងការខកចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំ COP25 - ảnh 1 អគ្គលេខាធិការ អ.ប.ប លោក Antonio Guterres (រូបថត៖ EPA-EFE)

កិច្ចប្រជុំ COP 25 បានបញ្ចប់បន្ទាប់ពីការប្រជុំជិត ២ សប្តាហ៍នៅម៉ាឌ្រីតដោយមានសេចក្តីថ្លែងការណ៍រួម ស្តីពីការទទួលស្គាល់តែ“ តម្រូវការជាចាំបាច់” ចំពោះការកាត់បន្ថយឧស្ម័នកាបូនថ្មី សំដៅបង្រួញគម្លាតរវាងការបញ្ចេញឧស្ម័ននាពេលបច្ចុប្បន្នជាមួយគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកក្រោម ២ អង្សាសេ។ ការដែលប្រទេសធំៗ ដូចជាអាមេរិក ប្រេស៊ីល ចិន អូស្ត្រាលី និងអារ៉ាប់ប៊ីសាអូឌីត ប្រឆាំងនឹងសម្ពាធក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងកំដៅផែនដី ដែលបង្កឱ្យមានការ   រិះគន់ពីប្រទេសតូចៗ និងសកម្មជនជំនាញខាងបរិស្ថានផងដែរ។ ការមិនចុះសម្រុងគ្នាសំខាន់គឺជាវិធីផ្តល់ថវិការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងគ្រប់គ្រងទីផ្សារឧស្ម័នកាបូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ