អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនជំនួយដល់ស៊ូដង់

(VOVWORLD) - អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ត្រូវការប្រហែល ៣ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ូដង់ ក៏ដូចជាអ្នកដែលបានភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្នម្ចាស់ជំនួយកំពុងផ្តល់តែផ្នែកមួយនៃចំនួននេះប៉ុណ្ណោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើនជំនួយដល់ស៊ូដង់ - ảnh 1ជនភៀសខ្លួនទទួលបានជំនួយស្បៀងអាហារនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

ថ្លែងនៅក្នុងសន្និសីទរៃអង្គាសថវិកាសម្រាប់ប្រទេសស៊ូដង់ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ អាល្លឺម៉ង់ អារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងសហភាពអាហ្រ្វិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ១៩ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឲ្យបណ្តាប្រទេស បង្កើនការសន្យាផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសស៊ូដង់ ជាកន្លែងដែលកំពុងមានជម្លោះរវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័ស(RSF) បណ្តាលឲ្យប្រជាជនជាង ២,២ លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង  ក៏ដូចជាបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ត្រូវការប្រហែល ៣ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ូដង់ ក៏ដូចជាអ្នកដែលបានភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្នម្ចាស់ជំនួយកំពុងផ្តល់តែផ្នែកមួយនៃចំនួននេះប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងភាគីជាច្រើនបានសន្យារួមវិភាគទាន។ រដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានឲ្យដឹងថា ប្រទេសឈូងសមុទ្រនឹងផ្តល់ថវិកាចំនួន ៥០ លានដុល្លារសម្រាប់កម្មវិធីនេះ ទីក្រុងប៊ែកឡាំងសន្យានឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ២០០ លានអឺរ៉ូ ទន្ទឹមនឹងនោះថ្លែងមតិតាមប្រព័ន្ធអ៊ីនធឺណែត អ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ លោកស្រី Samantha Power បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងបរិច្ចាគទឹកប្រាក់ចំនួន ១៧១ លានដុល្លារបន្ថែមទៀតដល់ស៊ូដង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ