អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការបង្កើនទ្វេដងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

(VOVWORLD) -  នាថ្ងៃទី១២ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការបង្កើនទ្វេដងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជាការចែកចាយវ៉ាក់សាំងប្រកប់ដោយសមភាពជាងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

តាមលោក Guterres ប្រទេសជាច្រើនកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ជាពិសេសគឺប្រទេសឥណ្ឌាកំពុងស្ថិតនៅស្ថានភាពដែលមន្ទីរពេទ្យនិងសាលតំកល់សពផ្ទុកលើសចំពោះលកទី២នៃជំងឺកូវីដ១៩ ក្នុងពេលជាមួយគ្នានោះសហភាពអឺរ៉ុបបានស្តុកទុកវ៉ាក់សាំងលើសពីភាពចាំបាច់។ លោកក៏បានលើកឡើងហានិភ័យពីវីរុសវ៉ារ្យ៉ង់ថ្មី ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ