អគ្គលេខាធិការអាស៊ានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមត្រៀមរៀបចំបណ្ដាខ្លឹមសារនៃសសរទ្រូងវប្បធម៌-សង្គម

(VOVWORLD) - ក្នុងបញ្ហាអាទិភាពទាំង៥របស់វៀតណាមក្នុងឆ្នាំ ប្រធានអាស៊ាន២០២០ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យសង្គម កិច្ច ជាក់ស្ដែងគឺផ្ដោតទៅលើបញ្ហាចំនួន៣៖ បំណិនការងារ ការងារសមស្រប និងរបររកស៊ីចីរភាព។ 
អគ្គលេខាធិការអាស៊ានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមត្រៀមរៀបចំបណ្ដាខ្លឹមសារនៃសសរទ្រូងវប្បធម៌-សង្គម - ảnh 1 រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung (ខាងស្ដាំ) ទទួលជួបជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi 

  នៅក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi នាថ្ងៃទី៣ ខែធ្នូ នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានអោយដឹងថា ក្នុងតួនាទីជាស្ថាប័នសម្រប សម្រួលសសរទ្រូងវប្បធម៌-សង្គមអាស៊ានរបស់វៀតណាម ក្រសួងបានម្ចាស់ការ ត្រៀមរៀបចំការងារជាច្រើន។ ក្នុងបញ្ហាអាទិភាពទាំង៥របស់វៀតណាមក្នុងឆ្នាំ ប្រធានអាស៊ាន២០២០ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យសង្គម កិច្ច ជាក់ស្ដែងគឺផ្ដោតទៅលើបញ្ហាចំនួន៣៖ បំណិនការងារ ការងារសមស្រប និងរបររកស៊ីចីរភាព។ វៀតណាមក៏នឹងសម្របសម្រួលដើម្បីពង្រីកអត្តសញ្ញាណ វប្បធម៌របស់ប្រទេសអាស៊ាននានា បង្កើតតម្លៃរួមនៃសហគមន៍អាស៊ានមួយដែល មានវប្បធម៌សម្បូរបែបផងដែរ។ លោករដ្ឋមន្រ្តី Dao Ngoc Dung បានអោយដឹងថា៖

“ក្រសួងបានដាក់ជូននាយករដ្ឋមន្រ្តីអនុម័តលើសកម្មភាពជាច្រើន ក្នុងនោះ មានខ្លឹមសារសំខាន់ៗទាក់ទិនដល់វិស័យវប្បធម៌សង្គម។ ចំពោះការអនុវត្តផែន ការមេរបស់សហគមន៍វប្បធម៌-សង្គមអាស៊ាននោះ ក្រសួងបានធ្វើសេនាធិការ សម្រាប់សេចក្ដីថ្លែងការណ៍អាស៊ានទាក់ទិនដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ ចំណាកស្រុកដោយសេរី បណ្ដុះ បណ្ដាលជំនាញ សំដៅជួយអោយប្រទេសអាស៊ានគ្រប់គ្នាមិនត្រឹមតែអភិវឌ្ឍ យ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងរួចផុតពីអន្ទាក់ចំណូលមធ្យមទៀតផង”។

ជាការឆ្លើយតប អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានវាយតម្លៃ ខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាមសម្រាប់ខ្លឹមសារសហប្រតិបតិ្ត ការនានានៃសសរទ្រូងវប្បធម៌-សង្គម ព្រមទាំងអះអាងថា គណៈលេខាធិការ អាស៊ានត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការរៀបចំសកម្មភាព វប្បធម៌សង្គមក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ