អគ្គលេខាធិការអ.ស.បព្រមានអំពីការថយចុះក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

អគ្គលេខាធិការអ.ស.បព្រមានអំពីការថយចុះក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងញូវយ៉ក នាថ្ងៃទី១៤ កញ្ញា (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១៥ កញ្ញា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon
បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការខំប្រឹងប្រែងដើម្បីលើកទឹកចិត្តជន
អ៊ីស្រាអ៊ែលនិងជនប៉ាឡេស្ទីនអនុវត្តន៍វិធានការចាំបាច់ដើម្បីដោះស្រាយជំលោះ
ដែលកើតឡើងកាន់តែធ្ងន់ធ្ងរ។លោក Ban Ki-moon ឲ្យដឹងថា ដោយមិនអើពើដល់
ការព្រមានរបស់សហគមន៍អន្តរជាតិនោះ ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន
នៅមិនអនុវត្តន៍សកម្មភាពចាំបាច់ដើម្បីកសាងសន្តិភាពនោះឡើយ។នាថ្ងៃទី១៤
កញ្ញា សេនាជននៅតំបន់ Gaza បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអ៊ែល ហើយតបតវិញ
អ៊ីស្រាអ៊ែលបានបាញ់កាំជ្រួចចំនួន៤គ្រាប់ទៅកាន់គោលដៅ នានានៅតំបន់ Gaza។
ស្ដីអំពីការបោះឆ្នោតថ្នាក់តំបន់ជាលើកដំបូងក្នុងអំឡុង១០ ឆ្នាំកន្លងទៅ ដែលគ្រោង
នឹងបានរៀបចំឡើងនៅទាំងតំបន់ត្រើយខាងលិចនិង តំបន់ Gaza លោក Ban Ki-
moon សង្កត់ធ្ងន់ថា ប្រសិនបើការបោះឆ្នោតនេះត្រូវ បានអនុវត្តន៍តាមបទដ្ឋានអន្តរ
ជាតិនោះ គឺវាអាចជាការផ្លាស់ប្ដូរថ្មីសំខាន់មួយ ចំពោះខឿនប្រជាធិបតេយ្យរបស់
ប៉ាឡេស្ទីននិងជាជំហានដំបូងដើម្បីជំរុញ ចំណងសាមគ្គីភាពជាតិ។ស្ដីអំពីស្ថាន
ភាពនៅតំបន់ខ្ពង់រាប Golan លោក Ban Ki- moon អំពាវនាវឲ្យអ៊ីស្រាអ៊ែលនិងស៊ីរី
គោរពកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពប្រដាប់អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ