អគ្គលេខាធិការអ.ស.បលើកឡើងវិស័យចំនួន៥ដែលត្រូវការធ្វើសកម្មភាពដើម្បី ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទអ.ស.បលើកទី២៣អំពីការប្រឆាំងបម្រែបម្រួលអាកាសធាតុ (COP ២៣) ដែលប្រព្រឹត្តទៅនៅទីក្រុង Bonn របស់អាល្លឺម៉ង់នោះ នាថ្ងៃទី១៥ វិច្ឆិកា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិខំប្រឹងប្រែងថែមទៀតក្នុងវិស័យចំនួន៥រួមមាន៖ ការ បញ្ចេញចោលឧស្ម័ន ការបន្សាំ ហិរញ្ញវត្ថុ ទំនាក់ទំនងដៃគូនិង ការដឹកនាំ។

អគ្គលេខាធិការអ.ស.បលើកឡើងវិស័យចំនួន៥ដែលត្រូវការធ្វើសកម្មភាពដើម្បី ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ AFP/TTXVN) 


ទាក់ទិនដល់វិស័យបញ្ចេញចោលឧស្ម័ន អគ្គលេខាធិការលោក Guterres បានដកស្រង់របាយការណ៍នាពេលថ្មីបំផុតរបស់កម្មវិធីបរិស្ថានអ.ស.បដែលសរឲ្យឃើញថា ការសន្យាកាត់បន្ថយការបញ្ចេញចោលឧស្ម័ន នឹង ឆ្លើយតបបានតែ ១/៣នៃកំរិតចាំបាច់ដើម្បីរក្សាឲ្យសីតុណ្ហភាពរបស់ផែនដីស្ថិតនៅកំរិតសុវត្ថិភាពប៉ុណ្ណោះ។ វិស័យផ្សេងមួយទៀតដែលត្រូវធ្វើសកម្មភាពគឺការបន្សាំ។ លោក Guterres សង្កត់ធ្ងន់ថា ប្រទេសនានាចាំបាច់ត្រូវបន្សាំជាមួយបម្រែបម្រួល អាកាសធាតុនិងបង្កើនសមត្ថភាពទប់ទល់។ ស្ដីពីវិស័យហិរញ្ញវត្ថុ លោក Guterres ឲ្យដឹងថា អ.ស.បត្រូវធ្វើចលនាបាននូវថវិកាចំនួន១០០ពាន់លានដុល្លា អាមេរិកជារៀងរាល់ឆ្នាំសំរាប់ប្រទេសអភិវឌ្ឍន៍នានា។ ទំនាក់ទំនងដៃគូជាមួយ ផ្នែកឯកជន អាជ្ញាធរតំបន់ក៏ដូចជាសង្គមស៊ីវិល នឹងសំរេចលើលទ្ធផលនៃការ អនុវត្តកិច្ចព្រមព្រៀងប៉ារីស។ ជាទីចុងក្រោយ អគ្គលេខាធិការលោក Guterres បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ថ្នាក់ដឹកនាំខាងនយោបាយ។ លោកអំពាវ នាវឲ្យរដ្ឋាភិបាលទាំងអស់អនុវត្តគោលនយោបាយកាត់បន្ថយឧស្ម័ន CO២ ហើយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើគំរូឲ្យក្រុមហ៊ុននិងសង្គមស៊ីវិលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ