អគ្គលេខាធិការអ.ស.បអំពាវនាវបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា

អគ្គលេខាធិការអ.ស.បអំពាវនាវបទឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា - ảnh 1
ប្រជាជនប៉ាឡេស្ទីនអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅតំបន់ហ្គាហ្សា
(រូបថតៈ Reuters )


(VOVworld)-នាថ្ងៃទី២២សីហា អគ្គលេខាធិការអ.ស.បលោក  Ban Ki-moon បាន​ពិភាក្សាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំមួយចំនួននៅមជ្ឈឹមបូព៌ា ដូចជាប្រធានា
ធិបតី ប៉ាឡេស្ទីន រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប  និងដៃគូសំខាន់ៗ ផ្សេងដូចជារដ្ឋ
មន្រ្តីការ បរទេសអាមេរិកជាដើម ស្តីអំពីវិបត្តិនៅតំបន់ហ្គាហ្សា ព្រមទាំងអំពាវ'
នាវអំពីបទឈាប់បាញ់យូរអង្វែង។ ក្នុងការពិភាក្សានេះ​លោក Ban Ki – moon  
បានសង្កត់ ធ្ងន់ថា ភាគីនានាគប្បីត្រឡប់មកតុចរចារវិញ ក្រោមការធ្វើអាជ្ញា
កណ្តាលសម្រប សម្រួលរបស់អេហ្ស៊ីប។ លោក​Ban Ki-moon អំពាវនាវភាគីនា
នាសម្រេចបានកិច្ច ព្រមព្រៀងឈប់បាញ់យូរអង្វែងយ៉ាងឆាប់ៗ​ព្រមទាំងអះ
អាងថា អ.ស.បនឹងគាំទ្រ រាល់កិច្ចព្រមព្រៀងដែលភាគីទំាងអស់ទទួលបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ