អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស

អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស

(VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ សន្និសីទនគរបាលទូទាំងប្រទេស បានប្រារព្វឡើង
នៅទីក្រុងហាណូយ។ គោលដៅរបស់សន្និសិទលើកនេះគឺបូក​សរុប ​វាយ​តំលៃអំពី​ស្ថាន
ភាព លទ្ធផលដែលទទួលបានរបស់ផ្នែកនគរបាល និងចលនា​ប្រឡង​ប្រណាំង “ ដើម្បី
សន្តិសុខជាតិ” ឆ្នាំ២០១៦ ការអនុវត្តភារកិច្ចការងារធានាសន្តិសុខ ​សណ្ដាប់ធ្នាប់ និង
បំផុសចលនាប្រឡងប្រណាំង ឆ្នាំ ២០១៧ ក្នុងកង​កម្លាំង​នគរបាលប្រជាជន។​ថ្លែង
មតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ ឆ្នាំ
២០១៧ ជាឆ្នាំដើរតួនាទីដ៏សែនសំខាន់​ ជាឆ្នាំទីពីរអនុវត្ត​សេចក្ដីសម្រេចចិត្តនៃ
មហាសន្និបាតបក្ស លើកទី១២ និង​សន្និបាតបក្សភាគនគរបាល​វៀតណាម លើក
ទី៦។ អគ្គលេខាបក្សបានស្នើអោយកងកម្លាំងនគរបាលប្រជាជនបន្តការងារ
កសាងបក្ស កសាងកងកម្លាំងនគរបាលប្រជាជនប្រកបដោយស្អាតស្អំ ខ្លាំងមាំ
មួន​ អនុវត្តតាមទស្សនះ  គោលមាគា៍និង​ គោលការណ៍  គោលនយោបាយរបស់
បក្ស​ និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើអោយកង
កម្លាំង​នគរបាលប្រជាជនត្រូវជាកងកម្លាំង​ស្នូល រួមសហការជាមួយគ្រប់ក្រសួង​ 
ស្ថាប័ន អង្គការដើម្បីរក្សារឹងមាំសន្តិសុខជាតិ សណ្ឋាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុង
​គ្រប់កាលះទេសះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ