អគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Ba Dinh

អគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ Ba Dinh - ảnh 1
រូបថតៈ Vu Duy


(VOVworld)-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយកិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី៨ធ្នូ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong រួមជាមួយក្រុមសមាជិកសភាមណ្ឌល
ហាណូយ អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និង
ខ័ណ្ឌ Ba Dinh ​សំដៅរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ និងផ្ទៀងស្តាប់នូវ បំណងប្រាថ្នានិងសំណើររបស់អ្នកបោះឆ្នោតដាក់ជូនរដ្ឋសភា។ អ្នកបោះឆ្នោត
Phung Duy Man បានលើកមតិថា៖

        “អ្នកបោះឆ្នោតវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់រដ្ឋសភា ជាពិសេសគឺ ការងារតាក់តែងច្បាប់ ប្រតិបត្តិច្បាប់ និងរាល់សេចក្តីសម្រេចអំពីបញ្ហាធំៗ
របស់ប្រទេសជាតិ។ លើវិស័យសេដ្ឋកិច្ចវិញ នាប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋសភាបាន ដាក់ចេញដំណោះស្រាយជាច្រើនសម្រាប់កាត់បន្ថយនូវបញ្ហាមិនចាំបាច់មួយ ចំនួន ដើម្បីដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរដ្ឋការ”។

        ក្នុងថ្ងៃដដែល លោក Le Hong Anh អចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាមបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ ទីក្រុង
Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ