អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេស

អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេស - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang

(VOV)_នារសៀលថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​លោក ​Nguyen
Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាង​ប្រធាន​គណៈ​កម្មាធិការ
អចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន ​លោក Zhang Dejiang ជាមួយ
ថ្នាក់ដឹកនាំប្រទេសវៀតណាម ហើយចាត់​ទុកថា៖​ដំណើរទស្សន​កិច្ច​លើកនេះបានរួម
ចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំ​នុកទុកចិត្តខាងនយោ​បាយ ​មិត្តភាព ជំ
រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ​នេះ។​ អគ្គលេខាបក្ស
ក៏បានស្នើអោយភាគីទាំងពីរត្រូវខំប្រឹងប្រែងអនុវត្តល្អ ការឯក​ភាព​រួមរបស់ថ្នាក់
ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។

        រីឯ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំង​ប្រទេស​ចិន
 លោក Zhang Dejiang បានជូនដំណឹងចំពោះអគ្គលេខាបក្ស ​អំពីលទ្ធផលនៃ​មហាសន្និ
បាតបក្ស លើកទី៦ របស់បក្សកម្មនិស្តចិន និងអះ​អាងថា៖ បក្សរដ្ឋាភិបាល​ចិន​ជា
និច្ចកាលគោរពនិងពង្រីកទំនាក់ទំនងដ៏ល្អ​ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ​
 បង្កើនទំនុកទុកចិត្តខាងនយោបាយ ផ្លាស់ប្តូរបទពិសោធន៍ ជំរុញកិច្ចសហប្រតិ
បត្តិការអំពីសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ