អគ្គលេខាបក្ស Nguyen Phu Trong បានបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh

អគ្គលេខាបក្ស Nguyen Phu Trong បានបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh - ảnh 1
អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្កាអុធធូបនៅផ្នូរអតីតអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Tran Phu (VOV)

        Vovworld-នាថ្ងៃទី២៨មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong បំពេញទស្សនកិច្ចការងារនៅខេត្ត Ha Tinh។ ថ្លែងមតិនៅពិធី
ជួបធ្វើការ​ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិង
កម្មាភិបាល​ស្នូល​របស់​ខេត្ត Ha Tinh អគ្គលេខា Nguyen Phu Trong បានសង្កត់
ធ្ងន់ថា ខេត្ត Ha Tinh ត្រូវ​យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាង
លឿននិង​ចីរភាព។

        “យើងត្រូវធានាការអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព ជៀសវាងអន្ទះអភិវឌ្ឍន៍​
ក្តៅ។ ក្នុងដំណើរការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មយើងត្រូវយកចិត្តទុក
​ដាក់​ដល់បញ្ហា​បណ្ដុះបណ្ដាលប្រភពធនធានមនុស្សនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ខេត្ត​មានមណ្ឌល​ឧស្សាហកម្មជាច្រើនគឺត្រូវដោះស្រាយអំពីបញ្ហាប្រភពទុន។ ទី២
គឺ​ការពារ​បរិស្ថាននិង​ធនធាន បញ្ហាទឹកស្អាតនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាព​
សង្គម។”

        មុននោះនាព្រឹកថ្ងៃទី២៨មេសា អគ្គលេខា Nguyen Phu Trong បានមក​ដាក់​កម្រងផ្កាអុធធូបនៅផ្នូរអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Tran Phu
នៅឃុំ Tung Anh ស្រុក Duc Tho និងផ្នូររបស់អតីតអគ្គលេខាបក្សលោក Ha Huy
Tap៕

ប្រតិកម្មទៅវិញ

ផ្សេងៗ