អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរី៍យ៍លើកទី៦០នៃទិវាបង្កើតបណ្ឌិតសភាវិទ្យ

       

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរី៍យ៍លើកទី៦០នៃទិវាបង្កើតបណ្ឌិតសភាវិទ្យ - ảnh 1

  (VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវា​បង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ​នាព្រឹកថ្ងៃទី២ធ្នូ នៅ​រដ្ឋធានីហាណូយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានស្ងើចសរសើរ​រាល់លទ្ធផល ស្នាដៃ និងការរួមវិភាគទានដ៏សែនសំខាន់ របស់បណ្ឌិត​សភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ក្នុងរយះពេលកន្លងទៅ។ លោកអគ្គ​លេខាបក្ស ក៏បានលើកច្បាស់ដែរថា៖បណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាមត្រូវការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនិងខ្លាំងក្លាជាងទៀត ដើម្បីអនុវត្តល្អនូវ​ភារកិច្ចជាស្ថាប័នស្រាវជ្រាវរាល់បញ្ហាជាសារវ័ន្តស្ដីអំពីវិទ្យាសាស្ត្រ សង្គមកិច្ច។ ពិសេសគឺត្រូវប្រមូលផ្តុំបំភ្លឺ​និងដោះស្រាយរាល់ទំនាក់ទំនងធំៗ​ ដែលបានលើកឡើងក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិ​ ក្នុង​អន្តរកាលឈាន​ឡើងលិទ្ធិសង្គមនិយម (បំពេ​ញ​និងអភិវឌ្ឍន៍នាឆ្នាំ ២០១១) ទន្ទឹមនឹងនោះបានអះអាង និងការពាររាល់ទស្សនត្រឹមត្រូវ រិះគន់ បដិសេដ្ឋកិច្ចទស្សនះខុសឆ្គងនិងអមិត្ត …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ