អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត

(VOVWORLD) -នាព្រឹកថ្ងៃទី ២០ ធ្នូ នៅ ទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតកងទ័ព ស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ ជំនាន់វ័យក្មេងវៀតណាម និងនិស្សិតឡាវដែលកំពុងសិក្សានៅវៀតណាម។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត - ảnh 1អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត 

នាព្រឹកថ្ងៃទី ២០ ធ្នូ នៅ ទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតកងទ័ព ស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ ជំនាន់វ័យក្មេងវៀតណាម និងនិស្សិតឡាវដែលកំពុងសិក្សានៅវៀតណាម។  អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួមពិធីនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Bounnhang Vorachith បានសង្កត់ធ្ងន់ថា ប្រពៃណីសាមគ្គីភាពពិសេសឡាវ វៀតណាម គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរក្នុងរយៈពេល ៤០ ឆ្នាំ ការពារ រក្សារ និងកសាងប្រទេសជាតិ។

លោក Bounnhang Vorachith បានលើកច្បាស់ថាក្នុងស្ថាភាពពិភពលោក និងតំបន់កំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញនោះ ជាងពេលណាទាំងអស់ប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺជំនាន់យុវវ័យនៃប្រទេសទាំងពីរគប្បីមានការទទួលខុសត្រូវក្នុងកិច្ចការពារ រក្សារ និងពង្រីកទំនាក់ទំនងដ៏កម្រមាន និងស្មោះសររវាងប្រជាជននៃប្រទេសទាំងពីរឡាវ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ