អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា

(VOVWORLD) -  នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា លោកស្រី Lianys Torres Rivera ក្នុងឱកាសលោក មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត ណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអបអរសាទរឯកអគ្គរដ្ឋទូត Lianys Torres Rivera ដែលលោកស្រីបានបំពេញយ៉ាងល្អប្រសើរក្នុងនាមជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានប្រសិទ្ធិភាពរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម - គុយបា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានចែករំលែកការលំបាកក៏ដូចជាបញ្ហាប្រឈមដែលគុយបាកំពុងប្រឈមមុខក្នុងអំឡុងពេលកន្លងមក ព្រមទាំងសម្តែងនូវជំនឿថា គុយបានឹងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមដើម្បីរៀបចំមហាសន្និបាតលើកទី ៨ នៃបក្សកុម្មុយនីស្តគុយបា នាខែមេសាឆ្នាំ ២០២១ ខាងមុខនេះ។

ចំណែកឯលោកស្រី ឯកអគ្គរដ្ឋទូត Lianys Torres Rivera បានវាយតម្លៃខ្ពស់ចំពោះជំនួយនិងការគាំទ្ររបស់ក្រសួង មន្ទីរ ស្ថាប័ន អង្គការនានានិងបណ្តាមូលដ្ឋានរបស់វៀតណាម ដែលបានជួយលោកស្រី បំពេញបេសកម្មការទូតរបស់ខ្លួនក្នុងពេលលោកស្រីនៅប្រទេសវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ក្នុងឋានៈណាក៏ដោយ លោកស្រីនឹងបន្តចូលរួមចំណែកជាវិជ្ជមានដល់សាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពស្មោះត្រង់ ការទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ គុយបា - វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ