អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទកម្មាភិបាលទូទាំងប្រទេស

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែមេសា នៅទីស្នាក់ការមជ្ឈឹមបក្ស ការិយាល័យនយោបាយបានបើកសន្និសីទកម្មាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។
 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និសីទកម្មាភិបាលទូទាំងប្រទេស - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែង នៅក្នុងសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា កិច្ចប្រជុំកម្មាភិបាល ទូទាំងប្រទេសលើកនេះ ដោយគោលបំណង ផ្សព្វផ្សាយព័ត៌មាន ដល់រដ្ឋាភិ បាលមជ្ឈិម និងថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជា ក្រសួង ស្ថា ប័នមូលដ្ឋាន អំពីបញ្ហាចាំបាច់មួយចំនួន ដែលត្រូវបានដាក់ចេញដើម្បីមជ្ឈឹមផ្តល់យោបល់និងត្រៀមអនុវត្តន៍នាពេលខាងមុខ។

ធ្វើការវាយតម្លៃអំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត  Covid -19 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័ននានា ក៏ដូចជា គណៈ កម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 ជាពិសេសគឺកម្មាភិបាលពេទ្យ កងកម្លាំងប្រដាប់អាវុធនិងអ្នកកាទូត ដែលបានបង្ហាញស្មារតីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ