អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ

(VOVWORLD) -  កិច្ចប្រជុំនេះសំដៅពិនិត្យនិងវាយតំលៃលើលទ្ធផលក្នុងរយៈពេល ៦ ខែកន្លងមក និងផ្តល់យោបល់លើទិសដៅនិងភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២០។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស គណៈកម្មាធិ ការមជ្ឈឹមដឹកនាំមជ្ឈឹមទទួលបន្ទុកការបង្ការនិងប្រឆាំងអំពើពុករលួយ បានបើកសម័យប្រជុំលើកទី ១៨ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹក នាំ។ កិច្ចប្រជុំនេះសំដៅពិនិត្យនិងវាយតំលៃលើលទ្ធផលក្នុងរយៈពេល ៦ ខែកន្លងមក និងផ្តល់យោបល់លើទិសដៅនិងភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២០។

ថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ពីលទ្ធផលជាក់ស្តែងក្នុងរយៈពេល ៦ ខែកន្លងមក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតែបន្តត្រូវបានពង្រឹងជានិច្ចហើយទទួលបានប្រសិទ្ធិភាពជាក់ស្តែងកាន់តែខ្លាំង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យជំរុញការងារប្រឆាំងអំពើពុករលួយឲ្យខ្លាំងក្លាថែមទៀត តាមស្មារតីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពផងនិងរៀបចំមហាសន្និបាតគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យផង។ ជាពិសេសត្រូវបង្កើនការស៊ើបអង្កេត និងដោះស្រាយករណីអំពើ ពុករលួយ ដើម្បីបញ្ជាក់ច្បាស់នូវករណីកម្មាភិបាលនិងសមាជិកបក្ស ដែលមានកំហុសក្នុងរឿងក្តីនិងករណីពាក់ព័ន្ធនានា ពោលគឺត្រូវដោះស្រាយដោយម៉ឺងម៉ាត់ កុំឲ្យមានបុគ្គល់ណា ដែលខ្វះសីលធម៌វិជ្ជាជីវៈចូលក្នុងគណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ឲ្យសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ