អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវភរិយា, ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា នាថ្ងៃទី ១២ ធ្នូនេះ អគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងលោកជំទាវភរិយាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។

នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក Xi Jinping មកកាន់ប្រទេសវៀតណាមក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋចិន ដែលពីរលើកមុនគឺនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ១៥ វៀតណាមនិងចិនបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨-២០២៣)។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ។ រូបថត៖ AFP/TTXVN

ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែខ្លាំងឡើងក្នុងទិសដៅជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងសមិទ្ធិផលលេចធ្លោជាច្រើនលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីររក្សាទម្រង់ផ្លាស់ប្តូរ និងទំនាក់ទំនងដែលអាចបត់បែនបាន ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានអនុវត្តយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានដំណើរការជាប្រចាំ។ ក្នុងដំណើរការផ្លាស់ប្តូរគណៈប្រតិភូនេះ ចិនបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនបានសម្តែងនូវបំណងចង់រួមជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងរវាងបក្សនិងរដ្ឋទាំងពីរមានការអភិវឌ្ឍប្រកបដោយសុខុមាលភាពក្នុងដំណាក់កាលថ្មី។ លោក Nong Duc Lai ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅចិនបានឲ្យដឹងថា៖ “វៀតណាម-ចិន គឺជាប្រទេសជិតខាងពីរដែលមានព្រំដែនរួមគ្នា មានភាពស្រដៀងគ្នាក្នុងយន្តការនយោបាយ និងភាពស្និទ្ធស្នាលផ្នែកវប្បធម៌សង្គម ជាពិសេសការជឿទុកចិត្តផ្នែកនយោបាយ និងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ថ្នាក់បក្ស និងប្រទេសទាំងពីរ ដែលថ្មីៗនេះ ដំណើរទស្សនកិច្ចផ្លូវការនៅចិនរបស់ អគ្គលេខាបក្សលោក  Nguyen Phu Trong (ខែតុលា ឆ្នាំ ២០២២), នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (មិថុនា ឆ្នាំ ២០២៣) និងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាមូលដ្ឋានគ្រឹះ និងជាគោលការសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ