អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jin Ping ចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  ចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម។ 
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jin Ping ចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម - ảnh 1 អតីតអគ្គលេខាបក្ស លោក Le Kha Phieu 

សារទូរលេខបានស្ងើចសរសើរអតីតអគ្គលេខាបក្ស លោក Le Kha Phieu ជា "មេដឹកនាំឆ្នើមមួយរូបរបស់បក្សនិងរដ្ឋវៀត ណាម” ដែលបានដឹកនាំប្រជា ជនវៀតណាម ដណ្តើមបានសមិទ្ធិផលយ៉ាងធំធេងក្នុងកិច្ចការកសាងសង្គមនិយមនិងការផ្លាស់ប្តូរថ្មីនៅវៀត ណាម។ លោក Xi Jinping ក៏បានសង្កត់ធ្ងន់ថា អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាសមមិត្តនិងជាមិត្តជិតស្និទ្ធរបស់បក្សនិងប្រជាជនចិន ដែលមានការរួមចំណែកលេចធ្លោ ក្នុងការជំរុញទំនាក់ទំនងចិន-វៀតណាមឲ្យមានការអភិវឌ្ឍយ៉ាងល្អ។  សារទូរលេខក៏បានបញ្ជាក់ផងដែរថា ចិនផ្តោតការយកចិត្តទុកដាក់ចំពោះការពង្រឹងនិងពង្រីកប្រពៃណីនៃមិត្តភាពចិន - វៀតណាម ដែលត្រៀមជាស្រេច រួមជាមួយវៀតណាមបង្កើនការជឿទុកចិត្តខាងនយោបាយនិងសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេស លើកកម្ពស់ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងបុព្ធហេតុសង្គមនិយមរបស់ភាគីនីមួយៗ ដើម្បីទទួលបានការអភិវឌ្ឍថ្មីដ៏ធំធេងជាងនេះទៅទៀត។

សូមជម្រាបថា អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Le Kha Phieu (កើតឆ្នាំ ១៩៣១) បានទទួលមរណភាពដោយសាររោគគាពាធ នៅម៉ោង ២ និង ៥២ នាទី នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ