អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី១៣ ខែធ្នូ អគ្គ លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា មានិតចិន លោក Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់ចិនបានអញ្ជើញមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញមកដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VNA)
កម្រងផ្ការបស់គណៈប្រតិភូជាន់ខ្ពស់ចិនមានពាក្យថា “លោកប្រធានហូជីមិញ អគ្គមគ្គុទេសរបស់ប្រជាជនវៀតណាមរស់នៅជារៀងរហូត”។
មុននោះ នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ច (ថ្ងៃទី១២ ខែធ្នូ) អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping មានជំនួបពិភាក្សាការងារជាន់ខ្ពស់ប្រកបដោយជោគ ជ័យជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលក្នុង នោះមានគូសបញ្ជាក់អំពីទិសដៅលើកកំពស់ថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ មេដឹកនាំទាំងពីរក៏បានអញ្ជើញ ទស្សនា និងស្តាប់ការឧទ្ទេសនាមអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ លើ វិស័យជាច្រើនដែលបានចុះហត្ថលេខារវាងគណៈកម្មាធិការ ក្រសួង ស្ថាប័ន និង មូលដ្ឋាននៃប្រទេសទាំងពីរ។ កាលពីយប់មិញ អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវ បាន អញ្ជើញជាសហអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ