អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួល​ជួប​បណ្ដា​ឯកអគ្គរដ្ឋទូត ដែលមកជូនសារតាំង

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្តែងសេចក្ដីសប្បាយរីយរាយចំពោះទំនាក់ទំនងដែលកាន់តែអភិវឌ្ឍន៍ជាវិជ្ជមានយ៉ាងល្អប្រសើរ រវាងវៀតណាមនិងបណ្ដាប្រទេសនានា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួល​ជួប​បណ្ដា​ឯកអគ្គរដ្ឋទូត ដែលមកជូនសារតាំង - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូត ដែលមកជូនសារតាំង (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី ១៦ ខែតុលា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃបណ្ដាប្រទេសរួមមាន៖ ព្រះរាជាណាចក្រស៊ុយអ៊ែត សាធារណរដ្ឋបារាំង សហភាពអឺរ៉ុប អៀរឡង់ ស្រីលង្កា ព្រះរាជាណាចក្របារ៉ែន អង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ប្រជាជនឡាវ សាធារណរដ្ឋអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង និងសាធារណរដ្ឋតង់ហ្សានី បានជូនសារតាំងឡើង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅប្រទេសវៀតណាម។

នៅក្នុងជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតបន្ទាប់ពីពីធីជូនសារតាំងនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្តែងសេចក្ដីសប្បាយរីយរាយចំពោះទំនាក់ទំនងដែលកាន់តែអភិវឌ្ឍន៍ជាវិជ្ជមានយ៉ាងល្អប្រសើរ រវាងវៀតណាមនិងបណ្ដាប្រទេសនានា។ លោក Nguyen Phu Trong មានជំនឿជាក់ថា ក្នុងអាណត្តិបេសកម្មការទូតនេះ បណ្ដាឯកអគ្គរដ្ឋទូតនឹងបំពេញល្អនូវភារកិច្ចដែលប្រទេសរបស់ខ្លួនបានប្រគល់ជូន។ លោក Nguyen Phu Trong បានអះអាងថាវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាឯកអគ្គរដ្ឋទូតបំពេញល្អបេសកម្មការទូតរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ