អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបជាមួយគណៈប្រតិភូជាមេភូមិនិងព្រឹទ្ធាចារ្យជាគំរូក្នុងទូទាំងប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលយ៉ាង កក់ក្ដៅជាមួយគណៈប្រតិភូជាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពនៃខេត្តក្រុង ព្រំដែនចំនួន៣៥ ដែលអញ្ជើញមកចូលរួមពិធីលើកតម្កើងក្រោមប្រធានបទ “ទីពឹងផ្អែកនៃភូមិស្រុក”។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបជាមួយគណៈប្រតិភូជាមេភូមិនិងព្រឹទ្ធាចារ្យជាគំរូក្នុងទូទាំងប្រទេស - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ព្រំដែនជាតិជាចំណែកដែនដីដ៏ពិសិដ្ឋរបស់មាតុភូមិ ដែលមានទីតាំងសំខាន់ណាស់។ ប្រជា ជនម្នាក់ៗនៅតំបន់ព្រំដែនសុទ្ធតែជាយុទ្ធ ជនម្នាក់ដែរ ដោយមានការទទួលខុសត្រូវការពារព្រំដែននៅហ្នឹងកន្លែង ដែលក្នុង នោះបណ្ដាមេភូមិ ព្រឹទ្ធាចារ្យនិងអ្នកមានកិត្យានុភាពក្នុងសហ គមន៍ជនជាតិភាគតិច គឺជាកត្តាគន្លឹះ។

        តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានកោតសរសើរការរួមចំណែករបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិនិយាយរួម ក៏ដូចជាបុព្វហេតុ ការពារអធិបតេយ្យភាពសន្តិសុខព្រំដែននិយាយដោយឡែក។

        អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong មានគោលបំណងថា អ្នកមានកិត្យានុភាពទាំងអស់នៅតំបន់ព្រំដែនបន្តនាំមុខគេក្នុងចលនាប្រឡង ប្រណាំងស្នេហាជាតិ ជាពិសេសគឺចលនាប្រជាជនទាំងមូលរួមរួមការពារអធិប តេយ្យភាពដែនដី សន្តិសុខព្រំដែនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ