អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតនៃសាធារណៈ រដ្ឋអ៊ុយរូហ្គាយខាងកើតលោកស្រី Portell Casanova Maria Del Rosario ឯកអគ្គ រដ្ឋទូតនៃព្រះរាជាណាចក្រន័រវេសលោកស្រី Grete Lochen ឯកអគ្គរដ្ឋទូត កាណាដាលោកស្រី Deborah Anne Paul និងឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាមានិតចិនលោក Xiong Bo បានអញ្ជើញជូនសារតាំងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងឱកាសដែលឯកអគ្គរដ្ឋទូត ទាំងបីនេះមកបំពេញអាណត្តិបេសកកម្មការទូតនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួល ជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសទាំងបួន (រូបថត៖ TTXVN) 


 
បន្ទាប់ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតទាំងបីរូប។ ថ្លែងមតិ នៅជំនួបនេះ លោក Nguyen Phu Trong បានសម្ដែងនូវជំនឿថា បណ្ដាឯក អគ្គរដ្ឋទូតជាមួយចំណេះដឹង បទពិសោធន៍និងមនោសញ្ចេតនាជាទីស្រឡាញ់ ចំពោះវៀតណាមនោះ នឹងសម្រេចយ៉ាងល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមជា មួយប្រទេសទាំងបីនេះ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរដ្ឋ ទូតសម្រេចភារកិច្ចអោយបានល្អក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ