អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug

(VOVWORLD) - នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា វៀតណាមនឹងបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសប្រកបដោយឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីនិយម ហើយជំរុញទំនាក់ទំនងជាមួយដៃគូនានា រួមទាំងកូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងចូលរួមចំណែកដោយមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២ វិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា វៀតណាមនឹងបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសប្រកបដោយឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីនិយម ហើយជំរុញទំនាក់ទំនងជាមួយដៃគូនានា រួមទាំងកូរ៉េខាងត្បូង ឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងចូលរួមចំណែកដោយមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិផងដែរ។

ជាការឆ្លើយតប ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-Seug បានអះអាងដែរថា កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាមដែលជាប្រទេសមានឋានៈសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់កូរ៉េខាងត្បូង។ លោកប្រធានរដ្ឋសភា Park Byeong-Seug បានសម្ដែងនូវគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យរីកចម្រើនយ៉ាងទូលំទូលាយ ជាក់ស្ដែង និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់។ លោក Park Byeong-Seug បានសង្កត់ធ្ងន់ថា នឹងបន្តសហការយ៉ាងស្អិតរមួតជាមួយវៀតណាមនៅវេទិកាពហុភាគីនិងសហភាពអន្តរសភាអន្តរជាតិនានា ដើម្បីសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ