អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា អធិបតីក្នុងសន្និសីទជួបជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដែលចូលនិវត្តន៍

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងថា បណ្ដាអតីតថ្នាក់ ដឹកនាំជាន់ខ្ពស់នឹងបន្តរួមវិភាគទានបទពិសោធន៍ បញ្ញារបស់ខ្លួនរួមជាមួយបក្ស និងរដ្ឋដើម្បីដឹកនាំ បញ្ជាណែនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេស ក៏ដូចជា កសាងបក្សអោយកាន់តែរឹងមាំថែមទៀតផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា អធិបតីក្នុងសន្និសីទជួបជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដែលចូលនិវត្តន៍ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី២៩ ខែមីនា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទជួប ជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដែលចូលនិវត្តន៍។

        អង្គសន្និសីទបានគោរពផ្ទៀងស្ដាប់ ទទួលយកការផ្ដល់មតិយ៉ាងស្មោះត្រង់ របស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងថា បណ្ដាអតីតថ្នាក់ ដឹកនាំជាន់ខ្ពស់នឹងបន្តរួមវិភាគទានបទពិសោធន៍ បញ្ញារបស់ខ្លួនរួមជាមួយបក្ស និងរដ្ឋដើម្បីដឹកនាំ បញ្ជាណែនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេស ក៏ដូចជា កសាងបក្សអោយកាន់តែរឹងមាំថែមទៀតផងដែរ។ លោកអគ្គលេខាបក្ស ប្រធាន រដ្ឋក៏បានសម្ដែងនូវការគាំទ្រនិងការគោរពសរសើរចំពោះរាល់មតិយោបល់របស់បណ្ដាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ