អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ បន្ទាប់ពីត្រូវបានអង្គសន្និបាតមជ្ឈិមបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាអគ្គលេខាបក្សនោះ លោក តូ ឡឹម អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញធ្វើជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដើម្បីប្រកាសលទ្ធផលនៃសន្និបាត។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ។ (រូបថត៖ Ngoc Thanh/VOV)

ថ្លែងមតិបើកសន្និសីទសារព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា មរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេង ដែលមិនអាចបំពេញបានសម្រាប់បក្ស ប្រជាជាតិ និងប្រជាជនវៀតណាម។ នៅពេលនេះ បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងមិត្តភក្តិអន្តរជាតិ នៅតែរំភើបក្ដុកក្ដួល និងមានការសោកស្ដាយយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំដ៏ឆ្នើមពិសេសរបស់បក្សកុម្មុយនិស្តវៀតណាមនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចជាប្រចាំ និងចាំបាច់បន្ទាន់របស់បក្ស និងរដ្ឋក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបានសម្រេចចិត្តលើគោលជំហរសុក្រិតនូវមុខតំណែងដឹកនាំរបស់បក្ស និងរដ្ឋ ដែលដំបូងបង្អស់ជាមុខតំណែងអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស។

“ការបោះឆ្នោតជ្រើសតាំងមុខតំណែងអគ្គលេខាបក្ស នៅពាក់កណ្តាលអាណត្តិ ត្រូវបានអនុវត្តន៍ដោយអនុលោមតាមបទប្បញ្ញត្តិ លក្ខ័ន្តិកៈបក្ស ទិសដៅការងារបុគ្គលិករបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ និងបទប្បញ្ញត្តិស្តីពីការងារបុគ្គលិករបស់បក្ស។ នេះមិនមែនជាបញ្ហាថ្មីទេ ក្នុងប្រវត្តិសាស្ត្រ បក្សក៏បានបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្សនៅពាក់កណ្តាលអាណត្តិសម្រាប់សមមិត្ត Truong Chinh និងសមមិត្ត Le Kha Phieu ផងដែរ។ ដំណើរការត្រៀមរៀបចំ និងតែងតាំងបុគ្គលិកសម្រាប់មុខតំណែងអគ្គលេខាបក្ស ក៏ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ត្រឹមត្រូវតាមគោលការណ៍ បំពេញយ៉ាងពេញលេញនូវស្តង់ដារ មុខតំណែង និងនីតិវិធីស្របតាមបទបញ្ញត្តិរបស់បក្ស ដើម្បីធានាបាននូវស្ថិរភាព ការទទួលមរតក និងអភិវឌ្ឍបទពិសោធន៍ សមិទ្ធិផលនានា ដែលលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ថ្នាក់ដឹកនាំជំនាន់មុនៗ និងគណៈកម្មាធិការមជ្ឈិមអាណត្តិមុនៗសម្រេចបានផងដែរ។ ដោយមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុរួមរបស់បក្ស និងប្រទេសជាតិ ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិម បានពិភាក្សាគ្នាប្រកបដោយប្រជាធិបតេយ្យ និងហ្មត់ចត់ ពិចារណាលើកត្តាជាច្រើន និងបង្ហាញពីការឯកភាពខ្ពស់ក្នុងការតែងតាំង និងបោះឆ្នោតជ្រើសតាំងមុខតំណែងអគ្គលេខាបក្ស”។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ - ảnh 2លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងក្នុងសន្និសីទសារព័ត៌មាន។
(រូបថត៖ VGP/Nhat Bac)

នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងសំណួរអំពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា គោលមាគ៌ាទូទៅរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ក្នុងនោះមានគោលមាគ៌ាកិច្ចការបរទេស គ្មានអ្វីផ្លាស់ប្តូរទេ។

“យើងខ្ញុំកំពុងបន្តរៀបចំ និងអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលមាគ៌ានេះ សេចក្ដីសមរេចចិត្តនេះ ក៏ដូចជាសមិទ្ធិផលនៃកិច្ចការបរទេសផងដែរ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអន្តរជាតិ។ យើងខ្ញុំសង្កត់ធ្ងន់ទៅលើការរក្សាយ៉ាងរឹងមាំនូវទស្សនៈឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។ ក្នុងសកម្មភាពកិច្ចការបរទេស ផលប្រយោជន៍ជាតិនិងប្រជាជាតិគឺជាចម្បងបង្អស់ ហើយត្រូវការពារ និងគោរពជានិច្ច។ នេះក៏ជាស្តង់ដារសម្រាប់ទំនាក់ទំនងអន្តរជាតិរបស់យើងផងដែរ។ វៀតណាមមិនពឹងផ្អែកលើនរណាម្នាក់ឡើយ មិនត្រូវបានទាញយកដោយនិន្នាការអន្តរជាតិផ្សេងទៀតដែរ។ ទីពីរគឺ វៀតណាមជាមិត្តជាមួយប្រទេសជុំវិញពិភពលោក។ ប្រពៃណីរបស់វៀតណាមគឺ មានមិត្តកាន់តែច្រើន កម្លាំងក៏កាន់តែខ្លាំងឡើងដែរ មិនថាប្រទេសធំឬតូច មិនថាឆ្ងាយឬជិតទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ