អគ្គលេខា​បក្ស ប្រធារដ្ឋ លោក​ តូឡឹម ទទួល​ជួបប្រធានាធិបតីអាមេរិក Joe Biden

(VOVWORLD) - ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអ.ស.ប នីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម មានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ។

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម  បានឲ្យដឹងថា វៀតណាមនិងអាមេរិកមានចក្ខុវិស័យដូចគ្នាក្នុងការកសាងអនាគតរួមដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ ពីមេរៀនបទពិសោធន៍នេះ ពោលគឺលើកកំពស់តួនាទីនៃស្មារតីផ្សះផ្សា ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងនោះ ការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក គឺសំខាន់បំផុត។ លោកអគ្គលេខាបក្សបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី ហើយជាគំរូក្នុងទំនាក់ទំនងអន្តរជាតិស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សានិងកសាងទំនាក់ទំនងក្រោយសង្គ្រាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្មនិងពិពិធកម្ម ដោយចាត់ទុកអាមេរិកជាដៃគូយុទ្ធសាស្ត្រ ហើយជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក នឹងបន្តរក្សាសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងយូរអង្វែង ដើម្បីផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

អគ្គលេខា​បក្ស ប្រធារដ្ឋ លោក​ តូឡឹម ទទួល​ជួបប្រធានាធិបតីអាមេរិក Joe Biden - ảnh 1អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូឡឹម ទទួលជួបប្រធានាធិបតីអាមេរិក Joe Biden។ រូបថត៖ TTXVN

ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា រដ្ឋាភិបាលអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីជួយវៀតណាមក្នុងដំណើរការស្តារឡើងវិញក្រោយព្យុះទីហ្វុងយ៉ាហ្គី; អាមេរិកគាំទ្រប្រទេសវៀតណាម “ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព” ហើយនឹងបន្តជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីទំនាក់ទំនងអាមេរិក-វៀតណាមបន្តជាគំរូនៃការផ្សះផ្សានិងកិច្ចសហប្រតិបត្តិការកសាងអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ