អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅរដ្ឋាធានីហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh និង ខ័ណ្ណ Hoan Kiem រដ្ឋធានីហាណូយ។

 

យោបល់របស់អ្នកបោះឆ្នោតនៅក្នុងជំនួបនេះភាគច្រើនផ្តោតលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និង មានភាពជាក់ស្តែងជាមួយជីវភាពរស់នៅរបស់ប្រជាជន។  លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា យោបល់ទាំងនេះពិជាសំខាន់និងថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីការខិតខំ ប្រឹងប្រែង និង ទទួលខុសត្រូវខ្ពស់របស់អ្នកបោះឆ្នោតទាំងឡាយនោះ ដោយមានគោល បំណងកសាងបក្ស និង រដ្ឋឲ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ លោក Nguyen Phu Trong ក៏បានអះអាងថា យើងទាំងអស់គ្នាមិនត្រឹមតែប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះទេ ថែមទាំង ប្រឆាំងនឹងការការខ្ជះខ្ជាយ និង អំពើរអវិជ្ជមានផ្សេងៗទៀតផង។ ក្រៅពីនោះ ការប្រឆាំងនឹង អំពើពុករលួយត្រូវតែគួបផ្សំជាមួយការអនុវត្តនូវសេចក្តីសម្រេចចិត្តផ្សេងៗរបស់មជ្ឈិមឲ្យ បានព្រមៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ