អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី

(VOVWORLD) -នារសៀលថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហៃទី ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក  Youri Latortue ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណា។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី - ảnh 1 ប្រធានព្រឹទ្ធសភា លោក  Youri Latortue 

នារសៀលថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហៃទី ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក  Youri Latortue ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណា។ នៅទីនេះ ប្រធានព្រឹទ្ធសភា លោក  Youri Latortue បានសម្ដែងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើច្រើនវិស័យ ដូចជា៖ កសិកម្ម ទូរគមនាគមន៍ ជួបប្រាស្រ័យប្រជាជន …លៗ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងនូវគោលនយោបាយកិច្ចការបរទេស មុនក៏ដូចជាក្រោយរបស់វៀតណាម គឺពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយហៃទី។  អគ្គលេខាបក្សក៏បានស្នើអោយភាគីទាំងពីរបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសគឺក្នុងវិស័យមានឧត្តមភាពដូចជា៖ កសិកម្ម ទូរគមនាគមន៍ ផលិតកម្មឧស្សាហកម្ម រួមចំណែកជាច្រើនចូលក្នុងបុព្វហេតុអភិវឌ្ឍន៍នៅប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ