អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅមីយ៉ាន់ម៉ា នារៀលថ្ងៃទី២៦សីហា នៅទីក្រុងយ៉ានហ្គន អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួល ជួបជាមួយប្រធានសមាគមមិត្តភាព មីយ៉ាន់ម៉ា-វៀតណាម លោក U Tint Swai មក សម្តែងការគួរសម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានសមាគម មិត្តភាពមីយ៉ាន់ម៉ា-វៀតណាម 

នៅទីនេះលោក Nguyen  Phu Trong បានគាំទ្រការបង្កើត សមាគមមិត្តភាពមីយ៉ាន់ម៉ា វៀតណាម រួមចំណែកអនុវត្តបន្ទាន់ រាល់កិច្ចព្រមព្រៀង ដែលទទួលបានរវាងភាគីទាំងពីរ។ លោកមានបំណងថា សមាគមមិត្តភាពនៃប្រ ទេសទាំងពីរ នឹងរួមសហការគ្នា អនុវត្តរាល់សកម្មភាពជាក់ស្តែង រៀបចំរាល់សកម្ម ភាពជួបប្រាស្រ័យប្រជាជន និងផ្លាស់ប្តូរគណៈ ប្រតិភូទៅវិញទៅមកជាដើម។

        រីឯលោក U Tint Swai វិញ បានសម្តែងក្តីសោមនស្សរីករាយ ដោយឃើញថា ទំនាក់ទំនងមីយ៉ាន់ម៉ា វៀតណាមមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ លោករូបនេះបាន សន្យាថា នឹងរួមចំណែកសកម្មក្នុងការបង្កើនទំនាក់ទំនងរវាងរដ្ឋទាំងពីរ ក៏ដូចជា បង្កើនការជួបប្រាស្រ័យប្រ ជាជនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ