អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា

(VOVWORLD) -នារសៀលថ្ងៃទី២២កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមសេចក្តីអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហមុនី។


អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណចំពោះព្រះករុណា ព្រះបាទសម្រេច ព្រះបរម នាថ នរោត្តម សីហមុនី។ នៅក្នុងសារទូរលេខ លោក Nguyen PhuTrong បានអះអាងថា បក្សនិងរដ្ឋវៀតណាម រួមជាមួយព្រះមហាក្សត្រកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាអនុវត្តកម្មវិធីធ្វើការប្រកបដោយប្រសិទ្ធិភាព ពោរពេញទៅដោយចំណងសាមគ្គីភាពនិងមិត្តភាព។ លោកអគ្គលេខាបក្សវៀតណាមបានជូនពរឲ្យប្រជាជនកម្ពុជាបន្តដណ្តើមបានសមិទ្ធិថ្មីនិងធំធេងជាងទៀតក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារនិងកសាងប្រកបដោយជោគជ័យប្រទេសកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រិត ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ