អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចបើប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ា

(VOVWORLD) -នារសៀលថ្ងៃទី២៦សីហា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ ទីក្រុងហាណូយ បញ្ចប់ប្រកប ដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤សីហា តាមសេចក្តីអញ្ជើញរបស់ប្រធា នាធិបតី លោក Joko Widodo និងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធានរណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ សីហា តាមសេចក្តីអញ្ជើញរបស់ប្រធានា ធីបតីលោក Htin Kyaw។
អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចបើប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ា - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញជាកសីណសាក្សីពិធីចុះហត្ថលេខាលើេឯកសារសហប្រតិបត្តិការ 

ក្នុងរយៈពេលស្នាក់នៅឥណ្ឌូននេស៊ី អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបចរចារជាមួយប្រធានាធិបតី លោក Joko Widodo និងជួបទាំង សន្ទនាដោយឡែកនិងសវនការរួមជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ីមួយចំនួន។ តាម រយៈជំនួបទាំងអស់នេះ ភាគីទាំងពីរបានអះអាងនៅបន្តជាមិត្តគួរឲ្យទុកចិត្ត និងរួម ចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ភាគី ទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦ផងដែរ។

        ក្នុងរយៈពេលស្នាក់នៅមីយ៉ាន់ម៉ា អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញជួបចរចារជាមួយប្រធានាធិបតី លោក Htin Kyaw ជួបសម្តែងការគួរសម ជាមួយទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងជួបសវនការជាមួយថ្នាក់ដឹក នាំមួយចំនួនទៀតរបស់មីយ៉ាន់ម៉ា រួមទាំងទៅទស្សនាទីក្រុង Yangon ទៀតផង។ តាមរយៈបណ្តាជំនួបនេះ ភាគីទាំងពីរបានឯកភាពទិសដៅជម្រុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះភាគីទាំងពីរ បានចុះ ហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី ទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ វិស័យ វៀតណាម -មីយ៉ាន់ម៉ានិងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៤។

អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចបើប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ា - ảnh 2 ថ្នាក់ដឹកនាំទាំងពីរនាក់ឯកភាពបង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូ សហប្រតិបត្តិការលើគ្រប់វិស័យ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

        មុននោះ នារសៀលថ្ងៃទី២៦សីហា បន្ទាប់ពីបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើ សារទូរលេខថ្លែងអំណរគុណចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ