អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

(VOVWORLD) - នារសៀលថ្ងៃទី២០ មិថុនា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ជូនចំពោះប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាម អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតី V.Putin នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ)។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោកប្រធានាធិបតី V. Putin បានជាប់ឆ្នោតឡើងវិញជាមួយនឹងសម្លេងគាំទ្រខ្ពស់ ដែលបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជន រុស្ស៊ីក្នុងការដឹកនាំរបស់លោកប្រធានាធិបតី Putin។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុកថា ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមគាំទ្រការរួមចំណែកយ៉ាងសកម្មរបស់រុស្ស៊ីចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ និងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយជឿជាក់យ៉ាងមុតមាំថា វៀតណាមមានសន្តិភាព ឯករាជ្យ រឹងមាំ មានកេរ្តិ៍ឈ្មោះ និងឋានៈកើនឡើងក៏នឹងស្របជាមួយផលប្រយោជន៍យូរអង្វែងរបស់រុស្ស៊ីនៅអាស៊ីប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកផងដែរ។

ប្រធានាធិបតីលោក V.Putin បានសង្កត់ធ្ងន់ថា វៀតណាមគឺជាមិត្តនិងដៃគូដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី; ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានសាកល្បងក្នុងរយៈពេល; ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; ប្រធានាធិបតី V.Putin បានឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការ តាមសំណើរបស់អគ្គលេខាបក្ស Nguyen Phu Trong។ តាមនោះ ជំរុញដំណើរទស្សនកិច្ច និងផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់លើគ្រប់មជ្ឈដ្ឋានបក្ស រដ្ឋ និងរដ្ឋសភា អភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ។ រួមគ្នាផ្លាស់ប្តូរ និងដោះស្រាយការលំបាក និងបញ្ហាមួយចំនួន ស្របតាមច្បាប់អន្តរជាតិ និងលក្ខខណ្ឌជាក់លាក់នៃប្រទេសនីមួយៗ។

ក្នុងឱកាសនេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី អះអាងនូវគោលការណ៍ និងកំណត់ទិសដៅដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ