អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយភ្ញៀវ អន្តរជាតិ

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយភ្ញៀវ អន្តរជាតិ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong

(VOVworld)-នារសៀលថ្ងៃទី២០មិថុនា នៅទីក្រុងហាណូយ អគ្គលេខាគណៈ កម្មា
ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញទទួល
ជួបជាមួយលោក Salvador Valdes Mesa អនុប្រធានក្រុមប្រឹក្សា រដ្ឋគុយបា និងជាបេសក
ជនពិសេសរបស់លេខាទី១គណៈកម្មាធិការមជ្ឈឹម បក្សក្មុយនិស្តគុយបា Raul Castro
Ruz ដែលមកជូនដំណឹងនូវលទ្ធផលនៃមហា សន្និបាតបក្សកុម្មុនិស្តគុយបា។នៅទីនេះ
 លោក Nguyen Phu Trong បាន សម្តែងនូវការជឿជាក់ទៅលើគោលនយោបាយ គោល
មាគ៌ា និងវិធានការសំខាន់ ស្តីពីសេដ្ឋកិច្ច នយោបាយ សង្គមដែលបានអនុម័តលើមហា
សន្និបាតលើកនេះ នឹងបន្តជួយគុយបាជំនះពុះពារលើផលវិបាកនិងការសាកល្បងដើម្បី
ឆ្ពោះទៅការ អភិវឌ្ឍន៍ដោយចីរភាព។

        នាថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រី ក្រសួង
ការពារជាតិឡាវ លោក Chansamone Channhalat ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ