អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន

(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ប្រកបដោយជោគជ័យ ធានាប្រជាធិបតេយ្យ យុត្តិធម៌ សេរីភាព និងជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជន។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន

នារសៀលថ្ងៃនេះ (ទី៥ សីហា) នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាម ប្រព័ន្ធអនឡាញជាន់ខ្ពស់ជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានជូនដំណឹងដល់អគ្គលេខាបក្ស លោក Nguyen Phu Trong អំពីស្ថានភាពនៅកម្ពុជា លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយដែលប្រជាជនវៀតណាមទទួលបាន។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនទៀត អនុវត្តន៍ប្រកបដោយជោគជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៣របស់បក្ស

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ប្រកបដោយជោគជ័យ ធានាប្រជាធិបតេយ្យ យុត្តិធម៌ សេរីភាព និងជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជន។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលថ្មី។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃប្រពៃណី សាមគ្គីភាព ទំនាក់ទំនងជិតស្និទ្ធ និងការជួយគ្នាទៅវិញទៅមក ហើយអះអាងថារួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរ ព្រមទាំងបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាមទិសដៅដែលបានឯកភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ