អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

(VOVWORLD) - នារសៀលថ្ងៃទី ១២ ធ្នូនេះ នៅវិមានប្រធានរដ្ឋ (នៃរដ្ឋធានីហាណូយ) អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូនចំពោះអគ្គលេខានៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping និងលោកជំទាវភរិយា។ ពិធីទទួលស្វាគមន៍ត្រូវបានធ្វើឡើងតាមពិធីការខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក  Xi Jinping (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីទទួលស្វាគមន៍មានថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងប្រជាជនយ៉ាងច្រើនកុះករនៅរដ្ឋធានីហាណូយ។ កាំភ្លើងធំចំនួន ២១ ដើមត្រូវបានបាញ់ឡើងនៅឯទីតាំងបរមរាជវាំង Thang Long ដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវភរិយា។ បន្ទាប់មក អគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវភរិយា, អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក  Xi Jinping និងលោកជំទាវភរិយា (រូបថត៖ VOV)

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់ចិន គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋចិន ដែលបានមកប្រទេសវៀត ណាមបន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនិស្តលើកទី២០ និងរយៈពេលមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong (ខែតុលា ឆ្នាំ ២០២២)។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ