អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន

(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិជាប្រពៃណី ដែលក្នុងនោះ  យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកាហ្សាក់ស្ថាន។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Kassym-Jomart Tokaev ប្រធានាធិបតីកាហ្សាក់ស្ថាន (រូបថត៖ Tri Dung/TTXVN)

នារសៀលថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះគឺជាព្រឹត្តិការណ៏សំខាន់មួយ បង្ហាញពីទំនាក់ទំនងប្រពៃណី និងមានបំណងចង់ឲ្យប្រទេសទាំងពីរ ជំរុញទំនាក់ទំនងឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិជាប្រពៃណី ដែលក្នុងនោះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកាហ្សាក់ស្ថាន។ ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃជំនួបពិភាក្សារវាងប្រធានាធិបតីកាហ្សាក់ស្ថាន និងថ្នាក់ដឹកនាំវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញលើកឡើងនូវទិសដៅ និងវិធានការសំខាន់ៗមួយចំនួន សំដៅជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដើម្បីប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

រីឯខ្លួនវិញ ប្រធានាធិបតីលោក Kassym-Jomart Tokayev បានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខដឹកនាំ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលធំៗជាច្រើនទៀត ប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានាធិបតី Kassym-Jomart Tokaev បានបញ្ជាក់ថា កាហ្សាក់ស្ថាន តែងតែគោរពនូវទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ;ទន្ទឹមនឹងនោះ តែងតែចាត់ទុកវៀតណាមជាដៃគូនាំមុខគេនៅអាស៊ីអាគ្នេយ៍។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងគណបក្សនយោបាយកាហ្សាក់ស្ថាន និងបក្សកុម្មុយនិស្តវៀតណាម ដោយចាត់ទុកថា នេះជាបណ្តាញដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ