អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ចការងារនៅខេត្ត Phu Yen

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ចការងារនៅខេត្ត Phu Yen - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅទស្សនកិច្ច
ការងារនៅខេត្ត Phu Yen


(VOVworld)-នាថ្ងៃទី៣ឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Phu Yen។ នាពេលព្រឹកថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខ
ទុក្ខកម្មាភិបាល បក្ខជន និងប្រជាជននៅឃុំ Son Ha ស្រុកព្រៃភ្នំ Son Hoa ជាតំ
បន់ព្រៃភ្នំជួបលំបាកច្រើន។ មានក្តីសោមនាស្សរីករាយចំពោះការ​ផ្លាស់ប្តូរគួរឲ្យ
កត់សម្គាល់នៅឃុំ Son Ha ក៏ដូចជានៅឃុំចំនួន១៣ទៀតក្នុងស្រុក Son Hoa ។លោកអគ្គលេខាបានចាត់ទុកថា សក្តានុពលសម្រាប់ការ អភិវឌ្ឍន៍របស់ឃុំនៅ
ធំធេងណាស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានកត់សរសើរ
ចំពោះការដែលកម្មាភិបាល បក្ខជនក្នុងឃុំបានសកម្មចូលរួម ក្នុងការកាត់បន្ថយ
ភាពក្រីក្រ បន្ថយអាត្រាគ្រួសារក្រីក្រក្នុងស្រុកឲ្យនៅត្រឹម៤%ប៉ុណ្ណោះ។ លោក
អគ្គលេខាបានក្រើនរំលឹកបក្សភាគឃុំ Son Ha និងស្រុក Son Hoa ផ្តោតការយក
ចិត្តទុកដាក់លើការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ និបន្តអនុវត្តយ៉ាង
ល្អនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីការងារកសាងបក្ស យ៉ាងខ្លាំងនិង
យូរអង្វែង។​នាពេលរសៀលថ្ងៃទី៣ឧសភានោះ អគ្គលេខាបក្ស លោក Nguyen
Phu Trọng អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្ស និង ថ្នាក់ដឹកនាំរបស់
ខេត្ត Phu Yen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ