អគ្គលេខាបក្សកម្មុនិស្តវៀតណាមជួបធ្វើការជាមួយអចិន្ត្រីយ៍គណៈកម្មាធិការបក្សទីក្រុងហាណួយ

(VOVWORLD) - នាថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបាន ជួបធ្វើការជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហាណូយអំពីការបូកសរុប ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីអំពីទិសដៅភារកិច្ច អភិវឌ្ឍន៍រដ្ឋធានីហាណូយដំណាក់កាល ២០១១ - ២០២០។ 
អគ្គលេខាបក្សកម្មុនិស្តវៀតណាមជួបធ្វើការជាមួយអចិន្ត្រីយ៍គណៈកម្មាធិការបក្សទីក្រុងហាណួយ - ảnh 1 អគ្គលេខាបក្សកម្មុនិស្តវៀតណាមជួបធ្វើការជាមួយអចិន្ត្រីយ៍គណៈកម្មាធិការបក្សទីក្រុងហាណួយ

(VOVworld) – នាថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបាន ជួបធ្វើការជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហាណូយអំពីការបូកសរុប ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីអំពីទិសដៅភារកិច្ច អភិវឌ្ឍន៍រដ្ឋធានីហាណូយដំណាក់កាល ២០១១ - ២០២០។ អគ្គលេខាបក្ស លោក Nguyen Phu Trong ធ្វើអធិបតីភាពជំនួបធ្វើការ។ ថ្លែងមតិសន្និដ្ឋានជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានរំលឹកឡើងវិញថា៖ ថ្នាក់ដឹកនាំទីក្រុង ហាណូយគប្បីយកចិត្តទុកដាក់ជាពិសេសទៅលើការក្សាសណ្តាប់ធ្នាប់សង្គម ការគ្រប់ គ្រងកសាងនិងផែនការ។ ក្នុងទំនាក់ទំនងកិច្ចការបរទេស ហាណូយមានស្ថាប័ន តំណាងការទូតរបស់ប្រទេសនានានិងអង្គការអន្តរជាតិ ដោយហេតុនេះ គប្បីធ្វើល្អថែម ទៀតការងារកិច្ចការបរទេសមិនត្រឹមតែសំរាប់រដ្ឋធានីប៉ុណ្ណោះទេថែមទាំងសំរាប់ ប្រទេសទាំងមូលទៀតផង។ ទីក្រុងហាណូយគប្បីម្ចាស់ការថែមទៀតឆ្លៀតយកឱលាសដើម្បីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ