អគ្គលេខាបក្សកុម្មុនីស្តវៀតណាម៖លើកកំពស់ប្រសិទ្ធិភាពការងារបង្កា ប្រឆាំងអំពើពុករលួយ

អគ្គលេខាបក្សកុម្មុនីស្តវៀតណាម៖លើកកំពស់ប្រសិទ្ធិភាពការងារបង្កា ប្រឆាំងអំពើពុករលួយ - ảnh 1
អគ្គលេខាបក្សកុម្មុនីស្តវៀតណាម៖លើកកំពស់ប្រសិទ្ធិភាពការងារបង្កា ប្រឆាំងអំពើពុករលួយ
(VOV)_នាព្រឹកថ្ងៃទី៣១ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប​ពិភាក្សា
 និងផ្តល់មតិចំពោះខ្លឹមសារ១ចំនួនដូចជា៖ ផែនការពិនិត្យមើល ឃ្លាំមើល ជំរុញការ
ងារបង្កា ប្រឆាំងអំពើពុករលួយនៅបណ្ដាក្រសួង ស្ថាប័ន និងតំបន់មួយចំនួន ក្នុងឆ្នាំ ​២០១៥ លទ្ធផល ល្បឿនស៊ើបអង្កេត ថ្កោលទោស ជំនុំជំរះ និងបណ្ដាការលំបាក 
ជំពាក់ជំពិន …លៗ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​ លោក
 Nguyen Phu Trong និងជាប្រធានគណៈកម្ម​ការបញ្ជាណែនាំមជ្ឈឹម​ អំពីការបង្កា 
ប្រឆាំងអំពើពុករលួយបានសង្កត់ធ្ងន់ថា៖ ការដែលគណៈកម្មការត្រូវត្រូវបង្កើនការ
ងារត្រួតពិនិត្យ ឃ្លាំមើល ជំរុញខ្លាំងថែមទៀតការងារបង្កា ប្រឆាំងអំពើ​ពុករលួយ 
នាពេលកន្លងទៅ បានរួមចំណែក​លើកកំពស់មនសិការ ការទទួលខុស​ត្រូវ របស់
គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ស្ថាប័ន អង្គការនានា និងអ្នក​ប្រមុខក្នុងការងារ
បង្កា ប្រឆាំងអំពើពុករលួយ ហើយទទួលបានការយកចិត្តទុក​ដាក់ជាច្រើន ពីប្រជា
ជន។ លោក Nguyen Phu Trong បានស្នើអោយ​គ្រាប់​ស្ថាប័ន​ត្រូវជំរុញខ្លាំងល្បឿន
 ដោះស្រាយយ៉ាងម៉ឹងម៉ាត់ ទាន់ពេលវេលានូវ​រឿងក្តីអំពី​អំពើពុករលួយដ៏ធ្ងន់ធ្ងរ 
ស្មុគ្រស្មាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ