អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីបារាំង

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចជាផ្លូវការនៅបារាំង នាថ្ងៃទី២៦ខែមិនា អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe។

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីបារាំង - ảnh 1

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe

ក្នុងជំនួបនេះ អគ្គលេខាបក្សនិងនាយករដ្ឋមន្ត្រីបារាំង បានឯកភាព ប្តេជ្ញានាំទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគឲ្យមានការអភិ វឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីសក្តិសមជាមួយទំនាក់ទំនងអំពីនយោ បាយ វប្បធម៌និងសក្កានុភាពរបស់ប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សបានគូសបញ្ជាក់ថា វៀតណាមត្រៀមជាស្រេច បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបារាំងធ្វើការវិនិយោគនៅវៀតណាម។

        ភាគីទាំងពីរមានបំណង ជម្រុញការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី រវាងវៀតណាមជាមួយសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៨។ អគ្គលេខាបក្ស លោក Nguyen Phu Trong  បានស្នើរឲ្យរដ្ឋាភិបាលបារាំងបង្កើនការ ជួយឧបត្ថម្ភនិងរឹតចំណងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍ជនវៀតណាមនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ