អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារាំង

(VOVWORLD) -បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារំាង នាថ្ងៃទី២៦ខែមិនា នៅទី ស្នាក់ការរដ្ឋសភាបារាំង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារាំង លោក Francois De Rugy ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារាំង - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាបារំាង លោក Francois de Rugy (រូបថតៈ Xuan Dan)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាបារាំងបានជឿជាក់ថា ដំណើរទស្សនកិច្ចនៅបារាំង លើកនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងរួមចំណែកនាំទំនាក់ទំនង ទ្វេភាគីសក្តិសមជាមួយក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តដែលបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបង្កើតឡើងកាលពី៥ឆ្នាំកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Phu Trong ក៏បានសម្តែងគោលបំណងចង់ឲ្យភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំបណ្តុះបណ្តាល ជាវិស័យ ពោរពេញទៅដោយសក្តានុភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ប្រធានរដ្ឋសភាបារាំង លោក Francois De Rugy និងអគ្គលេខាបក្ស លោក Nguyen Phu Trong បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការរវាងសភាបារាំងនិងរដ្ឋ សភាវៀតណាមក្នុងការផ្លាស់ប្តូរគណៈប្រ តិភូទាំងថ្នាក់ជាន់ខ្ពស់ ថ្នាក់គណៈកម្មការដល់ក្រុមសមាជិកសភាមិត្ត ភាព។ លោក Nguyen Phu Trong បានស្នើរឲ្យរដ្ឋសភាបារាំង គាំទ្រនិងជម្រុញការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ