អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅសាកសួរ សុខទុកសហគមន៍ជនវៀតណាមនៅរុស្ស៊ី

អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅសាកសួរ សុខទុកសហគមន៍ជនវៀតណាមនៅរុស្ស៊ី  - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅសាកសួរ សុខទុកសហគមន៍ជនវៀតណាមនៅរុស្ស៊ី (Image:VOV)


(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម Diep Anh និង Doan Hai ប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា៖ នាថ្ងៃទី ២៣ វិច្ឆិកា អគ្គលេខាធិការគណៈកម្មាធិការ
មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមកដល់
រដ្ឋធានីម៉ូស្គូចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមសេចក្តី
អញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ពិទីទទួលបដិសណ្ឋាកិច្ច
ជាផ្លូវការជាមួយអគ្គលេខា Nguyen Phu Trong បានប្រព្រឹត្តទៅដ៏មហោឡារឹកនៅ
ព្រលានអន្តហោះអន្តរជាតិ Vnukovo។ បន្ទាប់នោះ អគ្គលេខា Nguyen Phu Trong បាន
ទៅដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណខ័ណ្ឌលោកប្រធានហូជីមិញទៅទស្សនា
មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-ម៉ូស្គូនិងជួបសំណះសំណាលជាមួយកម្មាភិបាល
បុគ្គលិកនៃស្ថានទូតវៀតណាមនិងតំណាងនៃជនវៀតណាមប្រចាំនៅរុស្ស៊ី។ លោក
Nguyen Phu Trong បានជូនដំណឹងអំពីស្ថានភាពលើគ្រប់វិស័យក្នុងប្រទេសដល់អណិក
ជនវៀតណាមនៅ រុស្ស៊ីផងដែរ។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីនឹងដើរតួនាទីធ្វើជាស្ពានតភ្ជាប់ដើម្បីជំរុញ
ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងរុស្ស៊ីឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ