អគ្គលេខាបក្សកម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈឹម

                      

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈឹម - ảnh 1
លោកNguyen Phu Trongអគ្គលេខាបក្សកម្មុយនិស្តវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈឹម(រូបថតVNA)

Vovowrld-ក្នុងពិធីជួបធ្វើការនាព្រឹកថ្ងៃទី២៦មិថុនាអគ្គលេខាបក្ស​កម្មុយនិស្ត
វៀតណាមលោកNguyen Phu Trongបានវាយតំលៃខ្ពស់ចំពោះលទ្ឋផលការងារ
ដែល ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមទទួលនាពេល​ក​ន្លង​មក។លោកបានសំដែ​ងការ
គាំទ្រជាមួយភារកិច្ចចំនួន៦ដែល ថ្នាក់ដឹកនាំក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបាននាំ
ចេញសំរាប់៦​ខែចុងឆ្នាំនេះ។លោកNguyen Phu Trongនៅសង្កត់ធ្ងន់ទៅលើ
ភារកិច្ចសំខាន់ចំនួន៣ដែលត្រូវប្រមូលអនុវត្តនាពេលខាងមុខ។ទី១គឺកសាង
របាយការណ៍បូកសរុប៣០ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីប្រទេសជាតិ។ទី២គឺចូលរួម
ការងារត្រៀ​មបណ្តាឯកសារដែលនឹងដាក់ជូនម​ហាសន្និបាតលើកទី១២របស់
បក្សនិទី៣គឺសម្រេចគំរោងនានាក្នុង​កម្ម​វិធីសំខាន់ស្តីពីការស្រាវជ្រាវវិទ្យា
សាស្រ្តទ្រឹស្តី​នយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ