អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក |
(VOV)_នាព្រឹកថ្ងៃទី៧ កក្កដា តាមម៉ោងអាមេរិក នៅសេតវិមាន ទីក្រុងវ៉ាស៊ីន
តោន បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong និង ប្រធានាធិបតីអាមេរិក លោក Barack Obama ។ នៅទីនេះប្រ
ធានាធិបតី Barack Obama បានស្វាគមន៍អគ្គលេខាបក្ស Nguyen Phu Trong និងគ
ណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញមកបំបេញទស្សនកិច្ចជាផ្លូវការ
នៅអាមេរិក។ លោក Barack Obama បានសង្កត់ធ្ងន់ថា៖អាមេរិកយកចិត្តទុកដាក់
ជាច្រើនចំពោះទំនាក់ទំនងជាមួយវៀតណាម និងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់
វៀតណាមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងមានគោលបំណងថា៖ អាមេរិកនិងវៀត
ណាមបង្កើនទំនាក់ទំនងនាពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ
និងនៅក្នុងតំបន់។ រីឯ លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមគោ
រពនិងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយអាមេរិក។ ភាគីទាំងពីរ
បានពិភាក្សា និងឯកភាពអំពីបណ្ដាការកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី
ហើយសង្កត់ធ្ងន់ទៅលើការបង្កើនផ្លាស់ប្តូរ ជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ ជំរុញខ្លាំង
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ …លៗ ថ្នាក់ដឹកនាំទាំងពីររូប
ក៏បានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស និងសម្ដែងគោលបំណងបន្តពិភាក្សា និងបង្កើន
កិច្ចសហប្រតិបត្តិការលើវិស័យនេះ ដោយស្មារតីបើកទូលាយនិងស្ថាបនា។ ទន្ទឹម
នឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែល
បានយកចិត្តទុកដាក់ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពថា៖ រក្សារសន្តិ
ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាង
កើត គាំទ្រការដោះស្រាយជំលោះ ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរ
ជាតិ។
ស្ដីពីទំនាក់ទំនងអាមេរិក-វៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បាន
អោយដឹងថា៖ វៀតណាមគាំទ្រការលើកកំរិតទំនាក់ទំនងអាមេរិក-អាស៊ាន ឡើងកំ
រិតដៃគូយុទ្ធសាស្ត្រ និងរួមជាមួយអាមេរិក និងប្រទេសទាក់ទិននានា ដើម្បីពង្រីកតួ
នាទីស្នូលរបស់អាស៊ាន…លៗ
បន្ទាប់ពីជំនួបសន្ទនា អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Barack Obama បានធ្វើសន្និសីទកាសែត។ ស្ដីពីលទ្ធផលនៃជំនួប
សន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធានាធិបតីអាមេរិក លោក
Barack Obama បានថ្លែងថា៖
“ ខ្ញុំនិងអគ្គលេខាបក្ស Nguyen Phu Trong បានពិភាក្សាជាមួយគ្នាអំពីកិច្ចព្រមព្រៀង
TPP ជាកិច្ចព្រមព្រៀងដ៏សែនសំខាន់ អាចជួយលើកកំពស់បទដ្ឋាន អំពីពលកម្ម
បរិស្ថាន ហើយនាំមកនូវភាពសម្បូររុងរឿងសំរាប់ប្រជាជននៃប្រទេសទាំងពីរ វៀត
ណាមនិងអាមេរិក។ យើងខ្ញុំក៏បានពិភាក្សាអំពីការផ្គត់ផ្គង់តម្រូវការចាំបាច់ ដើម្បី
ដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី។ យើងខ្ញុំក៏បានពិភាក្សា
អំពីការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងដូចជាលោក អគ្គលេខាបានប្រសាសន៍ថា អាមេរិកមានបរិមាណជនវៀតណាមរស់នៅច្រើនជាងគេ បានជា
យើងខ្ញុំមានគោលបំណងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការតាមកាណាល់នេះ។”
រីឯ លោក Nguyen Phu Trong បានលើកច្បាស់ថាៈ វៀតណាមនិងអាមេរិកបាន
ក្លាយទៅជាមិត្ត ក្លាយទៅជាដៃគូលើគ្រប់វិស័យ និងក្នុងអនាគត ទំនាក់ទំនងនេះ
នឹងកាន់តែអភិវឌ្ឍន៍តទៅទៀត៖
“ វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងទៅ ជាពិសេស
គឺ២០ឆ្នាំថ្មីៗនេះ យើងខ្ញុំ និងលោកប្រធានាធិបតីបានផ្លាស់ប្តូរយ៉ងាទូលំទូលាយ និង
លើគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសអោយការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរវាង
ប្រទេសទាំងពីរ។ យើងខ្ញុំបានឯកភាពថានាពេលខាងមុខ ថ្នាក់ដឹកនាំ នៃបណ្ដាស្ថា
ប័ននិងប្រជាជននៃប្រទេសទាំងពីរខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងលើ
គ្រប់វិស័យ ទាំងខាងនយោបាយ, ការទូត សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វិទ្យា
សាស្ត្រ អប់រំ បណ្ដុះបណ្ដាល ការពារជាតិ សន្តិសុខ ។”
បន្ទាប់ពីជំនួបសន្ទនានេះ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong និងប្រធានាធិបតីអាមេរិក លោកBarack Obama បានអនុម័តលើសេចក្ដីថ្លែង
ការណ៍រួម ស្ដីពីចក្ខុវិស័យរួមវៀតណាម-អាមេរិក៕