អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (រូបថត៖TTXVN)

(VOVworld) - នាដើមរសៀលថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុង
ប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ទទួលលោកអគ្គលេ
ខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយាន
ដ្ឋានអន្តរជាតិប៉េកាំង មានលោក Wang Jiarui អនុប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិ និងជាប្រធានគណៈកម្មាធិការកិច្ចការទំនាក់ទំនងបរទេសនៃមជ្ឈឹមបក្ស
កុម្មុយនិស្តចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Hong Xiaoyong រួមជា
មួយកម្មាភិបាល មន្ត្រីផ្សេងៗនៃក្រសួងការបរទេសចិនទៀតផង។ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅចិនលោក Nguyen Van Tho និងកម្មាភិបាល សិស្សានុសិស្ស និងនិស្សិតវៀតណាមនៅ ចិនច្រើនកុះករ ក៏មានវត្តមាននៅអាកាសយានដ្ឋាន
ផងដែរ។
តាមកម្មវិធី ពិធីទទួលជាផ្លូវការលោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានរៀបចំឡើងនារសៀលថ្ងៃដដែល នៅមហា
សាល ប្រជុំប្រជាជននៅរដ្ឋធានីប៉េកាំង តាមពិធីការខ្ពស់បំផុតសំរាប់ប្រមុខរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ