អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជា
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា។ |
(VOV)_នាថ្ងៃទី៣០ មិនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់
ខ្ពស់ នៃគណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែនសំអន ឧបនាយក
រដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត
ណាម។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
ប្រទេសទាំងពីរត្រូវជំរុញការផ្លាស់ប្តូរព័ត៌មានអោយទាន់ពេលវេលា សកម្មរួមស
ហការឃោសនា អប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង អំពីទំ
នាក់ទំនងសាមគ្គីភាពជាពិសេស មិត្តភាពប្រពៃណី រវាងបក្សទាំងពីរ រដ្ឋទាំងពីរ
និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សកម្មភាពសហប្រតិបត្តិការ អនុ
វត្តបណ្ដាវិធានការបង្ការប្រឆាំងសកម្មភាពមួលបង្កាច់ CPP និងវៀតណាម បំបែក
ទំនាក់ទំនងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខាបក្សបានអះអាង
នូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺជានិច្ចកាលគោរព
និងលៃទុកអាទិភាពជួរមុខ សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្ត
ភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ CPP និងព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃនេះដែរ លោក Ngo Van Du សមាជិកការិយាល័យនយោបាយ ក៏បាន
ទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈបក្សប្រជាជនកម្ពុជា។ ក្រោយពីនោះ
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ក្នុងដំណាក់កាល ២០១៥-២០១៦៕